ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បានសម្រេចផ្ទុះអាវុធទប់ទល់ជាមួយក្រុមឧក្រិដ្ឋជួញដូរថ្នាំញៀន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីនៅខេត្តកំពង់ស្ពឺ ក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយដកហូតថ្នាំញៀនបានប្រមាណ ជាង១.៤០០ គីឡូក្រាម។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ចមុន ទើបកម្លាំងសមត្ថកិច្ចសម្រេចផ្ទុះអាវុធតទល់គ្នា បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួន។ ជនសង្ស័យ១- ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់) ។ ទី២- ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។ ទី៣- ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

សមត្ថកិច្ចថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូស ម្សៅក្រាមសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១.៤៨០គីឡូក្រាម ទាំងសំបក , អាវុធខ្លី ម៉ាក K៥៤ ចំនួន០១ដើម,រថយន្ត ០២គ្រឿង រួមនិងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ