ហូជីមិញ៖ ពលរដ្ឋវៀតណាមរាប់ពាន់បានចាកចេញពីទីក្រុង ហូជីមិញ(ព្រៃនគរ) បន្ទាប់ពីបិទខ្ទប់ទីក្រុង ដោយពួកគេបានចាកចេញទៅស្រុកកំណើតរៀងៗខ្លួនតាមរយៈម៉ូតូផ្ទាល់ខ្លួន ដែលមានអ្នកខ្លះធ្វើដំណើរជាង១ពាន់គីឡូម៉ែត្រ។

 

ពលរដ្ឋបានធ្វើដំណើរតាមផ្លូវតូចៗ និង សម្រាកនៅតាមផ្លូវពីរបីថ្ងៃទម្រាំដល់ផ្ទះពួកគេ ។ ពួកគេបានបាត់បង់ការងារ និង មិនអាចរស់នៅបន្តនៅក្នុងទីក្រុងបានទៀតទេ ដោយសម្រេចចាកចេញតាមការកំណត់របស់រដ្ឋាភិបាល ដែលនឹងឱ្យពួកគេធ្វេីចត្តាឡីស័កនៅតាមខេត្តរៀងៗខ្លួនរបស់ពួកគេ ដេីម្បីកាត់បន្ថយបន្ទុករបស់ទីក្រុងហូជីមិញ។ 

 

យ៉ាងណាមិញ ការរាតត្បាតនៅក្នុងទីក្រុងហូជីមិញមានរហូតដល់៨០%នៃករណីឆ្លងទូទាំងប្រទេស ហើយការចាកចេញរបស់ពលរដ្ឋអាចធ្វើឱ្យការរាតត្បាតកាន់ធន់ធ្ងរដល់តំបន់ផ្សេងៗនៃប្រទេស។

គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៥៤,៣៦០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៣,១៥៧នាក់ ខណៈចំនួនអ្នកស្លាប់នៅតែរក្សាត្រឹម ១,៣០៦នាក់ដដែល ដោយមិនមានទិន្នន័យថ្មីឡើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ