ក្នុងតារាងដែលបានបង្ហាញដោយទស្សនាវដ្តីForbesបានឲ្យដឹងថាសម្រាប់ចំណាត់ថ្នាក់ទាំង១០ដែលរកប្រាក់ចំណូលច្រើនជាងគេសុទ្ធតែកីឡាករលំដាប់កំពូៗនៅលើពិភពលោក។
សម្រាប់ចំណាត់ថ្នាក់កីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០២០ក្នុងនោះកីឡាករ សញ្ជាតិអាហ្សង់ទីន Lionel Messi របស់ក្លិបអ្នកមានបុណ្យ Barcelona អាចរកបានប្រមាណ ៩៨លានផោនស្មើនឹង១២៦លានដុល្លារ ច្រើនជាងកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ក្រុមសេះបង្កង់ Juventus រកចំណូលបានត្រឹមតែ ៩១លានផោនស្មើនឹង១១៧លានដុល្លារ។
ក្នុងនោះប្រភពដដែលក៏បានបង្ហាញថាកីឡាកររកប្រាប់ចំណូលជាប់ចំណាត់ថ្នាក់លេខ៣ គឺខ្សែប្រយុទ្ធរបស់ PSG កីឡាករ Neymar ដែលរកបាន ៧៤.៧លានផោន ស្មើនឹង៩៦លានដុល្លារ ចំនែក លេខ៤ កីឡាករវ័យក្មេងសញ្ជាតិបារាំងរបស់ក្រុមPSG ដដែលគឺ Kylian Mbappe រកបាន៣២.៦លានផោន ស្មើនឹង៤២លានដុល្លារ លេខ៥ កីឡាករដែលទើបស៊ុតហ៊េតទ្រីតនៅពេលថ្មីៗនេះគឺកីឡាករសញ្ជាតិអេហ្ស៊ីប Mohamed Salad របស់ក្រុមហង្សក្រហម Liverpool រកបាន២៨.៨លានផោន ស្មើនឹង៣៧លានដុល្លារ លេខ៦ Paul Pogba ទទួលបានចំណូល ២៦.៥លានផោន ស្មើនឹង៣៤លានដុល្លារ លេខ៧ Antoine Griezmann រកបាន២៥.៧លានផោន ស្មើនឹង៣៣លានដុល្លារ លេខ៨ Gareth Bale រកបាន២២.៦លានផោន ស្មើនឹង២៩លានដុល្លារ សម្រាប់លេខ៩ គឺកីឡាករដែលទើបឈ្នះពាន Champions League ថ្មីៗកីឡាករ Robert Lewandowski រកបាន២១.៨លានផោន ស្មើនឹង២៨លានដុល្លារ ចំនែកអ្នកចាំទីដៃស្អិត David De Gea របស់ក្រុមបិសាចក្រហម Man U រកបាន២១លានផោន ស្មើនឹង២៧លានដុល្លារជាប់ចំណាត់ថ្នាក់លេខ១០។RT