វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណាដែលអាចរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ តុលា ២០២៤។

សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណា ដែលដឹងថា រុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលគ្រោងនឹងដំណើរការនៅខែវិច្ឆិកាខាងមុខនេះ។

ទន្ទឹមនឹងការប្រកាសនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់អង្គភាពសារព័ត៌មានរុស្ស៊ី Rybar LLC ថា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតភាពមិនចុះសម្រុងគ្នា, លើកកម្ពស់ការបែកបាក់សង្គម, បង្កជម្លោះបក្សពួក និងការរើសអើងពូជសាសន៍ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្អប់ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនៅពុំទាន់មានប្រតិកម្មពី Rybar ឬអាជ្ញាធររុស្ស៊ីនៅឡើយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ