អន្តរជាតិ៖ ការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅប្រទេសបង់ក្លាដែស បានស្លាប់កើនឡើងដល់ ៤៤០ នាក់ បន្ទាប់ពីលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានភៀសខ្លួនចេញពីប្រទេសនេះអំឡុងភាពវឹកវរ ខណៈមានការខិតខំប្រឹងប្រែងដោយកងទ័ពដើម្បីគ្រប់គ្រងស្ថានភាព នៅក្នុងប្រទេសដែលរងគ្រោះដោយអំពើហិង្សាមួយនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០៧ កក្កដា ២០២៤។

ទោះបីជាចំនួនអ្នកស្លាប់មានកម្រិតខ្ពស់ក៏ដោយ គេបានមើលឃើញមានសញ្ញានៃការវិលត្រឡប់មករកភាពប្រក្រតីវិញ ដោយមានកងកម្លាំងនគរបាល និងកងទ័ពដើរល្បាតតាមដងផ្លូវ និងបានបន្ថែមថា សាលារៀនត្រូវបានបើកឡើងវិញបន្ទាប់ពីការបិទរយៈពេលយូរ ដោយសារតែតវ៉ាប្រឆាំងនឹងលោកស្រី Hasina ជុំវិញប្រព័ន្ធកូតាការងារដ៏ចម្រូងចម្រាស។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍នៅទីក្រុងដាកា បានស្ងប់ស្ងាត់ភាគច្រើនកាលពីថ្ងៃអង្គារ បន្ទាប់ពីភាពចលាចលមួយថ្ងៃ និងភាពតានតឹងទាំងយប់។ រថយន្តក្រុង និងសេវាដឹកជញ្ជូនសាធារណៈផ្សេងទៀតបានធ្វើដំណើរជាធម្មតានៅតាមផ្លូវ ហើយអាជីវករកំពុងបើកហាងជាបណ្ដើរៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ