វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានចោទប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា កំពុងអស់សង្ឃឹមក្នុងជម្លោះនៅអ៊ុយក្រែន ទើបស្វែងរកជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបានព្រមានជាថ្មីថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងប្រទេសទាំងពីរ នឹងរងទណ្ឌកម្មរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ កញ្ញា ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ជាមួយនឹងក្តីសុបិន្តនៃការស្ដារឡើងវិញនូវភាពរុងរឿងនៃចក្រភពរុស្ស៊ី ប៉ុន្តែក្តីសង្ឃឹមរបស់គាត់នោះ បានបរាជ័យ។
លោក Miller បន្តថា លោក ពូទីន កំពុងស្វែងរកជំនួយនៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលគាត់រំពឹងថា នឹងទទួលជ័យជំនះ រឿងនេះខ្ញុំអាចនិយាយបានថា លោក ពូទីន កំពុងអង្វរសុំជំនួយពីកូរ៉េខាងជើង។ លោក Miller បានសង្កត់ធ្ងន់ថា គាត់នឹងរំលឹកដល់ប្រទេសទាំងពីរថា ការផ្ទេរសព្វាវុធណាមួយពីកូរ៉េខាងជើងទៅរុស្ស៊ី នឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
ពិតណាស់ យើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងខ្លាំងក្លា ប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់សង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថ្មីទៀតនោះទេ៕
អត្ថបទទាក់ទង
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង