ប៉េកាំង៖ ប្រទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មខុសច្បាប់លើបុគ្គល និងក្រុមហ៊ុនរបស់ចិន ដោយចោទប្រកាន់ពីបទជាប់ទាក់ទិននឹងកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ប្រទេសអ៊ីរ៉ង់។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២០ តុលា ២០២៣។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថ្កោលចំពោះការដាក់ទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញវិធានការថ្មីកំណត់គោលដៅលើបុគ្គល និងក្រុមហ៊ុនចិន ក្នុងនោះភាគច្រើនមានមូលដ្ឋាននៅក្នុងប្រទេសចិន និងហុងកុង ដោយចោទប្រកាន់ថា បានគាំទ្រកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ប្រទេសអ៊ីរ៉ង់។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានគូសបញ្ជាក់ថា យើងតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលដាក់ដោយសហរដ្ឋអាមេរិក ហើយថា ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងប្រជាពលរដ្ឋចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ