សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងការអប់រំពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ដើម្បីឲ្យវិស័យអប់រំកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។
ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយៗទៀត។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយ ដោយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ទី១២ ពង្រឹងអាហ្នឹងបានវិស័យអប់រំយើងខ្លាំងហើយ មែនថានិយាយចឹងរដ្ឋាភិបាលអត់គិតគូរពីពង្រឹងឧត្ដមសិក្សា អត់គិតគូរ អត់ទេ យើងពង្រឹងដូចគ្នាបន្តទៀត»៕