អន្តរជាតិ៖ ស្ពានអាកាសនៅលើផ្លូវហាយវេដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិក បានដួលរលំ ដោយសារតែរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១២ មិថុនា ២០២៣។
អាជ្ញាធរបានរាយការណ៍ថា មានរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងទីក្រុងហ្វីឡាដែលហ្វី រដ្ឋផែនស៊ីលវ៉ានៀ ស្ថិតនៅក្រោមស្ពានអាកាស នៃផ្លូវហាយវេដ៏មមាញឹកបំផុតមួយ បណ្តាលឱ្យស្ពានអាកាសនោះដួលរលំ ប៉ុន្តែមិនមានមនុស្សស្លាប់ ឬរងរបួសទេ៕