(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ថែមទៀត ដែលជាករណីនាំចូល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមុននេះបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះ មានបុរសជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ ដែលពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ