អន្តរជាតិ៖ បណ្តាប្រទេសសហភាពអឺរ៉ុប នៅសប្តាហ៍នេះ បានឈានដល់កិច្ចព្រមព្រៀងលើការកែសម្រួលច្បាប់របស់សហភាពអឺរ៉ុប ដែលជាប់គាំងយូរដើម្បីចែករំលែកការទទួលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកឱ្យកាន់តែមានសមធម៌។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៩ មិថុនា ២០២៣។
ប្រទេសស៊ុយអែត ដែលកាន់តំណែងជាប្រធានប្តូរវេននៃប្លុកនេះ បានប្រកាសពីភាពទាល់ច្រក បន្ទាប់ពីថ្ងៃនៃការចរចារដ៏ស្វិតស្វាញ រវាងបណ្តារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួ។
យ៉ាងណាមិញ កិច្ចព្រមព្រៀង ដែលត្រូវការការយល់ព្រមពីប្រទេសភាគច្រើន ដែលតំណាងឱ្យយ៉ាងហោចណាស់ ៦៤ ភាគរយនៃចំនួនប្រជាជននៃប្លុកអឺរ៉ុប បានកើតឡើងបន្ទាប់ពីជម្លោះជាច្រើនឆ្នាំ លើគោលនយោបាយសិទ្ធិជ្រកកោន៕