ហ្សេរុយសាឡឹម៖ កងទ័ពអាកាសអ៊ីស្រាអែលទើបតែបានទទួលយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន០៣គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធតាមដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៧ កញ្ញា ២០២១៕

បន្ទាប់ពីទទួលបាន៣គ្រឿងថ្មីទៀតនេះ ចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលប្រទេសអ៊ីស្រាអែលមាន បានកើតឡើងដល់៣០គ្រឿង។ វាគឺជាផ្នែកនៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 នេះចំនួន ៥០គ្រឿង ពីសហរដ្ឋអាមេរិក ខណៈការប្រគល់ដំបូងបានកើតមានឡើង កាលពីខែធ្នូ ឆ្នាំ២០១៦

អ្នកនាំពាក្យកងទ័ពអាកាសអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងទាំង ៣គ្រឿងខាងលើ ដែលត្រូវបានអ៊ីស្រាអែលហៅឈ្មោះថា អេឌា (Adir) ឬមានថា «អ្នកខ្លាំងពូកែ»នោះ បានចុះចតនៅព្រលានយន្តហោះយោធា ណេវ៉ាធីម (Nevatim) ភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ