ប៉ារីស៖ យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានរងរបួស ក្នុងនោះ ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការផ្ទុះហ្គាសមួយបានបង្កឱ្យមានការឆាបឆេះអគារនៅក្នុងសង្កាត់ឡាទីននៃទីក្រុងប៉ារីស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃទី ២២ មិថុនា ២០២៣។

មន្ត្រីក្នុងតំបន់បាននិយាយថា ការបំផ្ទុះនេះបានកើតឡើងនៅក្នុងសង្កាត់ទីប្រាំ នៅម៉ោងប្រហែល 5 ល្ងាចថ្ងៃពុធ ហើយបានបណ្តាលឱ្យមានការឆាបឆេះអគារជាច្រើនខ្នង។ ប៉ូលិសបាននិយាយថា អ្នករងរបួសជាច្រើននាក់ត្រូវបានរងរបួសដោយកម្លាំងនៃការបំផ្ទុះ និងដោយកំទេចកំទី។ 

ប៉ូលីសបានប្រាប់ប្រជាជនឱ្យជៀសវាងតំបន់ Val-de-Grâce នៅជិត Pantheon និង Luxembourg Gardens បន្ទាប់ពី facade នៃអគារមួយបានដួលរលំ ហើយភ្លើងហាក់ដូចជាបានរាលដាលដល់អគារជិតខាង។

យ៉ាងណាមិញ លោក Laurent Nuñez មេប៉ូលីសទីក្រុងប៉ារីស បាននិយាយថា ការផ្ទុះបានកើតឡើងនៅ ផ្ទះលេខ 277 Rue Saint-Jacques នៅខាងក្នុងអគារដែលរួមបញ្ចូលសាលា Paris American Academy ដែលជាសាលាបង្រៀនពីរភាសានៃម៉ូដ និងការរចនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ