បាងកក៖ ប្រទេសថៃនាព្រឹកថ្ងៃទី១៧ កក្កដា ២០២១នេះ បានប្រកាសពីការមានវិជ្ជមានកូវីដ១៩ ក្នុងប្រទេស ចំនួន ១០,០៨២នាក់ និងស្លាប់ថ្មីចំនួន១៤១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post

ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មី១០,០៨២នាក់នេះ ចំនួនឆ្លងប្រជាជនទូទៅ៩.៩៥៥នាក់ ហើយក៏មានឆ្លងក្នុងពន្ធនាគារចំនួន១២៧បន្ថែមទៀត ក្នុងពេល២៤ម៉ោងមកនេះ ។

ចាប់តាំងពីថ្ងៃទី ០១ ខែមេសា នៅពេលមានរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺអ្នកជំងឺ Covid-19 ឆ្លងចំនួន ៣៦៣,១២៦ នាក់ ក្នុងនោះ ២៥០,៧៥៨នាក់ បានជាសះស្បើយពីជំងឺ។

យ៉ាងណាមិញ ចាប់តាំងពីដើមឆ្នាំ២០២០មក ថៃមានអ្នកកើតកូវីដ១៩ ចំនួន៣៩១,៩០៩នាក់ហើយ ជាសះស្បើយ ២៧៨,១៨៤នាក់ ស្លាប់៣,២៤០នាក់។

គួរបញ្ជាក់ថា វិធានការតឹងរឹងរួមទាំងបម្រាមគោចរត្រូវបានដាក់នៅទីក្រុងបាងកកនិងខេត្តជាប់គ្នាចំនួន ៥ក្នុងរយៈពេលពីរសប្តាហ៍គិតចាប់តាំងពីថ្ងៃច័ន្ទខណៈដែលរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ចំនួនអ្នកឆ្លងថ្មី Covid-19 ដែលកំពុងកើនឡើង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ