ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៧ពាន់ករណី និងស្លាប់៧៥នាក់ របាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី០៨ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៧៥នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៧,០៥៨ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៧,០៥៨នាក់ នេះ មានចំនួន ៦.៩៩០ករណី ឆ្លងប្រជាជនជាទូទៅ និង៦៨នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ខណៈអ្នកជំងឺចំនួន ៤,៩៧៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ២៧៩,៣៦៧ករណី នឹងជាសះស្បើយសរុប ២០៨,៧២៣នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០៨,២៣០ករណី ខណៈអ្នកជាសះស្បើយ ២៣៦,១៤៩ ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤៦២នាក់៕RT