ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២០,៥៧១ករណី និងស្លាប់២៦១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post៕

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២០.៣៣៦ករណីជាប្រជាជនទូទៅ និង ២៣៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ ២៣.១៥៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។

ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១.០០១.៤១៨ករណី ក្នុងនោះមានអ្នកជំងឺ ៧៩១.៥៣៨នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.០៣០.២៨១ករណី និងអ្នកជំងឺ៨១៩.១៨៣នាក់ បានជាសះស្បើយឡើងវិញ ។ 

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៨.៩៩៣នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៩.០៨៧នាក់ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ