ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃអង្គារ ទី១៣ កក្កដា នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៩៦ករណីបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Viet Nam News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៕
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញ រកឃើញចំនួន ១,៧៩៧ករណី។
គួរបញ្ជាក់ថា វៀតណាមមាន ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣៤,៥០០នាក់ ហើយ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៥៥៣នាក់ គិតត្រឹមថ្ងៃទី ១៣ កក្កដានេះ៕RT