មីយ៉ាន់ម៉ា៖ ទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ាបានបង្ខំមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ខណៈដែលខ្លួនយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ១៩ ខ្លាំងក្លាក៏ចំពេលមានចលាចល ដូចជាបាតុកម្មជាដើម ក្រោយកើតមានរដ្ឋប្រហារយោធាទូទាំងប្រទេស នេះបើតាមការប្រជាលពរដ្ឋប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនាថ្ងៃទី២៧ កក្កដា ២០២១។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចុងសប្តាហ៍នៅទូទាំងរដ្ឋភាគខាងត្បូងបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុងជាច្រើនបង្ខំឱ្យបុគ្គលិកសុខាភិបាលផ្លាស់ប្តូរអ្នកជំងឺ COVID-១៩ ទៅតំបន់ដែលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ផ្ទះរាប់ម៉ឺនខ្នងត្រូវបានជន់លិចក្នុងទឹក ខ្លះលិចត្រឹមដំបូល ខណៈដែលទឹកបានចាប់ផ្តើមឡើងខ្លាំង កាលពីព្រឹកថ្ងៃទី២៦ កក្កដា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ