សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានបង្ហាញសាច់ដុំផលិតមីស៊ីលរបស់ខ្លួនក្នុងអំឡុងពេលក្បួនដង្ហែពេលយប់ ដោយបង្ហាញនូវកាំជ្រួចផ្លោងអន្តរទ្វីប (ICBMs) កាន់តែច្រើនជាងពេលមុនៗ និងបង្ហាញពីអាវុធឥន្ធនៈរឹងថ្មី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ កុម្ភៈ ២០២៣។

ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានាពេលរាត្រីនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ដើម្បីប្រារព្ធខួបលើកទី 75 នៃការបង្កើតកងទ័ពរបស់ខ្លួន។ មេដឹកនាំ គីម ជុងអ៊ុន បានចូលរួមជាមួយកូនស្រីរបស់គាត់ ដែលត្រូវបានគេមើលឃើញថាអាចដើរតួជាអ្នកដឹកនាំនាពេលអនាគតនៅក្នុងរបបផ្តាច់ការតំណពូជ។

កាំជ្រួច ICBMs បានបង្ហាញពីសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ "ដ៏អស្ចារ្យបំផុត" របស់កូរ៉េខាងជើង ដោយបន្ថែមថា ក្បួនដង្ហែក៏មានការបង្ហាញអំពីគ្រឿងនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា មីស៊ីល Hwasong-17 ចំនួន 11 គ្រាប់ ដែលជា ICBMs ដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលត្រូវបានគេសង្ស័យថា មានចម្ងាយវាយប្រហារស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ