បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២០នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន៣,៦៨២ករណី នៅក្នុងប្រទេសត្រឹមរយៈពេល ២៤ ម៉ោង៕ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន  ៣,១០៤ករណី ឆ្លងប្រជាជនទូទៅ និង៥៧៨ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ២,៤០១ នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។

យ៉ាងណាមិញ ចាប់តាំងពីថ្ងៃទី០១ ខែមេសា មក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់  ១៨៩.២៦៨ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ  ១៥៦.៣៣៣នាក់ ៕ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២១៨,១៣១ នាក់ និងស្លាប់មានដល់ ១,៥៣៥ នាក់ ក្នុងនោះ១៨៣,៧៥៩ នាក់បានជាសះស្បើយឡើងវិញ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ