អន្តរជាតិ៖ រដ្ឋាភិបាលចិនកំពុងធ្វើការជជែកគ្នាជាមួយនឹងសហគ្រាសរដ្ឋផ្នែកថាមពលនានារបស់ចិន ដែលវាជាសញ្ញាមួយថា ចិននឹងចូលទៅធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុន ឬទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Bloombergquint នៅថ្ងៃទី០៩ មីនា ២០២២។

ក្រុមហ៊ុនរបស់រុស្ស៊ីដែលចិននឹងធ្វើការវិនិយោគជាមួយនោះរួមមាន៖

-Gazprom ក្រុមហ៊ុនដ៏ធំផ្នែកផ្គត់ផ្គង់ថាមពល

-Rusal ក្រុមហ៊ុនផលិតរ៉ែអាលុយមីញ៉ូមខ្នាតធំបំផុតរបស់រុស្ស៊ី

ដោយការចូលទៅបណ្ដាក់ទុនពីរដ្ឋាភិបាលចិនបានឱ្យសហគ្រាសរដ្ឋធំៗរបស់ខ្លួនចូលទៅវិនិយោគទិញយកភាគហ៊ុនក្រុមហ៊ុនទាំងនោះរួមមាន ៖

-China National Petroleum

-China Petrochemical

-Aluminum Corp. Of China

-China Minmetals

លើសពីនេះទៅទៀត រដ្ឋាភិបាលចិនបញ្ជាក់ថា ការវិនិយោគលើកនេះនឹងជួយបង្កើនស្ថិរភាពផ្នែកស្បៀងអាហារ និងថាមពលដល់ប្រទេសចិន តែមិនមែនមានន័យថា ជាការវិនិយោគដើម្បីគាំទ្ររុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែនឡើយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ