បាងកក៖ ប្រទេសថៃនាព្រឹកថ្ងៃទី១៣ កក្កដា ២០២១នេះ បានប្រកាសពីការមានវិជ្ជមានកូវីដ១៩ ក្នុងប្រទេស ចំនួន ៨,៦៨៥នាក់ និងស្លាប់ថ្មីចំនួន៥៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីជាង៨ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន១៤៦បន្ថែមទៀតផងដែរ ត្បិតការឆ្លងក្នុងពន្ធនាគារថៃនៅតែបន្តមាន ប៉ុន្មានសប្តាហ៍មកនេះ។ ក្នុងពេល២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ៣៧៩៧នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០មក ថៃមានអ្នកកើតកូវីដ១៩ ចំនួន៣៥៣,៧១២នាក់ហើយ ជាសះស្បើយ២៥៥,៤៥៥នាក់ ស្លាប់២៨៤៧នាក់៕RT