អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ ដើម្បីបង្កើនទំនាក់ទំនង និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងពង្រឹងសម្ព័ន្ធភាពការពារជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន philstar នៅថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន នឹងជួបជាមួយសមភាគីហ្វីលីពីន ក្នុងអំឡុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមេសានេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការចរចារឿងសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរនឹងពិភាក្សាអំពីវិធីឆ្ពោះទៅមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីលីពីន Marcos និងប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី 4 ខែមករាកន្លងទៅ។

លើសពីនេះទៅទៀត ភាគីទាំងពីរនឹងពិភាក្សាអំពីការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ