ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៥៨នាក់ និងជាសះស្បើយ៧៩៨នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ២២ស្លាប់បន្ថែមទៀត
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៨នាក់ និងអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ២២ស្លាប់បន្ថែមទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧,២៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៩,៩៩៦នាក់ និងស្លាប់សរុបចំនួន ១,៣៩៧នាក់៕