អន្តរជាតិ៖ សហរដ្ឋអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល ៣១ ឆ្នាំមកនេះ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរមានភាពរស់រវើកឡើងវិញ ដើម្បីដោះស្រាយជាមួយនឹងប្រទេសចិនដែលមានការអះអាងកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Times នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធប្រចាំឆ្នាំរបស់យោធាទាំងពីរត្រូវបានកំណត់ពេលជាច្រើនខែក៏ដោយ ប៉ុន្តែសមយុទ្ធនៅថ្ងៃអង្គារ បានចាប់ផ្ដើមដំណើរការ បន្ទាប់ពីប្រទេសចិនបានបញ្ចប់សមយុទ្ធរយៈពេល៣ថ្ងៃជុំវិញកោះតៃវ៉ាន់។

កងកម្លាំងអាមេរិកប្រហែល 12,000 នាក់ យោធាហ្វីលីពីនចំនួន 5,400 នាក់ និងកងកម្លាំងអូស្ត្រាលីជាង 100 នាក់នឹងចូលរួមក្នុងសមយុទ្ធ Balikatan ដែលកើនឡើងទ្វេដងនៃសមយុទ្ធកាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមិនមានមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តអាស៊ីចំណាស់ជាងគេបំផុតរបស់ខ្លួនចាប់តាំងពីព្រឹទ្ធសភារបស់ប្រទេសនេះបានរារាំងការបន្តកិច្ចព្រមព្រៀងមូលដ្ឋានយោធាទ្វេភាគីក្នុងឆ្នាំ 1991៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ