ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបម្រើការ ក្នុងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅខេត្តមណ្ឌលគីរី បានស្នើសុំកិច្ចអន្តរាគមន៍ ពីសម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍អោយកូនស្រី ខណៈដែលសំណុំរឿងបាន អូសបន្លាយអស់រយៈពេលជាច្រើនខែ។

បុរសជាឪពុកជនរងគ្រោះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ចេង សារ៉ុង បំរើការងារនៅបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ បានសូមគោរព សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត នឹងឯកឧត្តម ស សុខា ជាទីគោរពដ៍ខ្ពង់ខ្ពស់ជាទីបំផុត ខ្ញុំបាទសូមសម្តេចនឹងឯកឧត្តម ជួយរកយុត្តិធម៍អោយកូនស្រីខ្ញុំឈ្មោះ ចនសុវណ្ណណេត ផង ដែលត្រូវឈ្មោះ រស់ ពុទ្ធា ហៅ “ក្របី” បានបាញ់កូនស្រីរបស់ខ្ញុំ នៅថ្ងៃទី២៤ ខែមេសា ឆ្នំា២០២៣ នៅខេត្តមណ្ឌលគីរី មកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២៣ នេះហើយនៅពុំទាន់មានដំណោះស្រាយ នៅឡើយទេ កូនចៅសូម សម្តេចនឹងឯកឧត្តម ជួយរកយុត្តិធម៍អោយកូនចៅផង ខ្ញុំបាទសូមគោរព សម្តេចនឹងឯកឧត្តម ដ៍ខ្ពង់ខ្ពស់ជាទីបំផុត សូមអរគុណ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ