ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២០,៩០២ករណី និងស្លាប់៣០១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២០,៧៥៤ករណីជាប្រជាជនទូទៅ និង ១៤៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២២,២០៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ 

ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩៦,៩៩៦ករណី ក្នុងនោះមានអ្នកជំងឺ៧៤៧,៩០១នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៨៩,៨៥៩ករណី និងអ្នកជំងឺ៧៧៥,៣២៧នាក់ បានជាសះស្បើយឡើងវិញ ។ 

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៨,៤៩២នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៨,៥៨៦នាក់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ