មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅសៅរ៍ថា ទីក្រុងមូស្គូបានចាត់ទុកសមយុទ្ធសមុទ្រខ្មៅនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក និងណាតូ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ។ នេះបើយោងការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ វិច្ឆិកា ២០២១។

លោក ពូទីន បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Vesti ថា "សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងអង្គការ NATO កំពុងធ្វើសមយុទ្ធដែលមិនបានគ្រោងទុកនៅសមុទ្រខ្មៅ។ មិនត្រឹមតែជាក្រុមទ័ពជើងទឹកដ៏មានឥទ្ធិពលដែលចូលរួមក្នុងសមយុទ្ធទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងយន្តហោះចម្បាំងផងដែរ។ «លោកថា នេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ពួកយើង»។ 

ការបានផ្ដល់បទសម្ភាសន៍នេះបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ បានលើកឡើងពីការព្រមានអំពីសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។

ដោយឡែក កាលពីថ្ងៃពុធ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងមូស្គូប្រឆាំងនឹងការធ្វើ "កំហុសដ៏ធ្ងន់ធ្ងរ" មួយទៀតលើអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកភាពច្បាស់លាស់អំពីចលនាកងទ័ពនៅជិតព្រំដែន។

យ៉ាងណាមិញ សហភាពអឺរ៉ុបកាលពីថ្ងៃសុក្របាននិយាយថាខ្លួនក៏មានការព្រួយបារម្ភផងដែរចំពោះសកម្មភាពយោធារបស់រុស្ស៊ីដែលនៅជិតព្រំដែនអ៊ុយក្រែន។ ចំណែក ២៧ ប្រទេសទៀតនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ជាមួយដៃគូនានា រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស។

គួរបញ្ជាក់ថា ការចោទប្រកាន់នេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហភាពអឺរ៉ុប និងទីក្រុងមូស្គូ ជុំវិញការប្រឈមមុខដាក់គ្នារបស់ជនចំណាកស្រុកនៅតាមព្រំដែនរវាងប៉ូឡូញ និង បេឡារុស្ស។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ