(មានវីដេអូ) រឿងកាន់តែក្តៅគគុក! ក្រោយពីបែកធ្លាយរឿងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ជាង៣០ម៉ឺនដុល្លាររបស់ស្នងការរងខេត្តតាកែវម្នាក់ ពេលនេះសម្តេច ស ខេង បញ្ជាឱ្យកម្លាំងចុះពិនិត្ររឿងនេះបន្ទាន់
យោងតាមលិខិតបង្កាប់ការមួយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានចាត់លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល និងសហការីចំនួន ៥រូប ចុះបំពេញបេសសកកម្មនៅ ស្នងការនគរបាលខេត្តតាកែវ រយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែ មករា រហូតដល់ថ្ងៃទី ២៩ មករា ២០២១ ដើម្បីអង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនការព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ការចាត់ឲ្យចុះអង្កេតស្រាវជ្រាវពីសំណាក់សម្ដេចក្រឡាហោម ស ខេង នេះ ធ្វើឡើងបន្ទាប់ពីពាក្យបណ្ដឹងមួយផ្ញើទៅកាន់សម្ដេចដោយមិនបញ្ចេញឈ្មោះ។ យោងតាមពាក្យបណ្ដឹងនោះបានរៀបរាប់ថា ចាប់ពីថ្ងៃចូលកាន់តំណែងនៅដើមឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្សពួក គំរាមកំហែងថ្នាក់ក្រោម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមពាក្យបណ្ដឹងនោះបានបញ្ជាក់ចំណុចដ៏ក្ដៅគគុកមួយថា នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយនឹងបព្សពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០០ ,០០០ដុល្លារ (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) និង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្សពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនជាតិវៀតណាមចំនួន៣នាក់ និងជនជាតិខ្មែរ ៣នាក់ ជំរិតយកប្រាក់ចំនួន ១០០,០០០ (មួយរយពាន់ដុល្លារអាមររិក) និងដកហូតយកខ្សែដៃ ខ្សែ.ក និងចិញ្ចៀនពេជ្រពីជនរងគ្រោះទៀតផង ដោយមានលោកវរសេនីយ៍ រស់ សេន នាយរងការរិយាល័យបុគ្គលិកជាអ្នកបកប្រែ។