ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ និង ជាសះស្បើយ៥៣៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ស្លាប់ បន្ថែមទៀត
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ និងអ្នកជំងឺចំនួន៥៣៧ នាក់ជាសះស្បើយ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ស្លាប់ បន្ថែមទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥,២០៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៧,៧០១នាក់ និងស្លាប់សរុបចំនួន១៧៦នាក់៕