អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងថា រុស្ស៊ីនឹងមិនអាចដកហូតឯករាជ្យភាពរបស់អ៊ុយក្រែន ឬអ្វីផ្សេងទៀតបានឡើយ ដោយលោកបានប្តេជ្ញាថា នឹងដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ០២ មករា ២០២៣។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់នៅក្នុងសារតាមប្រព័ន្ធវីដេអូមួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ភាពភ័យខ្លាចកំពុងកើតមាននៅក្នុងប្រទេសរុស្ស៊ី ផ្ទុយពីអារម្មណ៍នៃការរួបរួមគ្នានៅក្នុងប្រទេសរបស់លោក។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា កងទ័ពរុស្ស៊ីកំពុងតែភ័យខ្លាច ដោយសារពួកគេកំពុងចាញ់ និងថាយន្តហោះដ្រូន មីស៊ីល ឬអ្វីផ្សេងទៀតនឹងមិនអាចជួយដល់រុស្ស៊ី បានទេ ពីព្រោះអ៊ុយក្រែននៅជាមួយគ្នា ចំណែកឯរុស្ស៊ីវិញ នៅជាមួយតែភាពភ័យខ្លាចប៉ុណ្ណោះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ