ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅដល់ទីក្រុង Kherson ភាគខាងត្បូងនៅថ្ងៃចន្ទ ដើម្បីអបអរសាទរការដណ្តើមយកមកវិញពីកងកម្លាំងរុស្ស៊ីជាមួយនឹងប្រជាជន និងកងទ័ពដ៏រីករាយបន្ទាប់ពីការកាន់កាប់ជាច្រើនខែរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២៕
ការវាយលុករបស់អ៊ុយក្រែនដែលបានបង្ខំឱ្យកងកម្លាំងរុស្ស៊ីដកថយពីទីក្រុង Kherson កាលពីសប្តាហ៍មុន គឺជាជោគជ័យផ្នែកយោធាដ៏ធំបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងក្នុងខែកុម្ភៈ។
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានបន្ថែមថា"យើងកំពុងឆ្ពោះទៅមុខ" «យើងត្រៀមខ្លួនសម្រាប់សន្តិភាព សន្តិភាពសម្រាប់ប្រទេសយើងទាំងអស់»៕RT