អន្តរជាតិ៖ យន្តហោះចម្បាំង F-16 នឹងផ្លាស់ប្តូរជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat នៅក្នុងសុន្ទរកថាទៅកាន់ទូរទស្សន៍ Espreso អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន RT នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២

លោក Ignat និយាយថា “នៅពេលយើងមាន F-16 យើងនឹងឈ្នះសង្រ្គាមនេះ។ ទីក្រុងកៀវ បានប្រាប់អ្នកគាំទ្រលោកខាងលិច ម្តងហើយម្តងទៀតថា ប្រព័ន្ធការពារដែនអាកាសដែលខ្លួនទទួលបានរួចហើយនោះ គឺមិនគ្រប់គ្រាន់ដើម្បីការពារទឹកដីអ៊ុយក្រែនទាំងអស់ ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នោះទេ”។

អ្នកនាំពាក្យរូបនេះនិយាយថា “ទឹកដីរបស់ប្រទេស និងប្រវែងព្រំដែនគឺធំ ហើយសមរភូមិជួរមុខមានប្រវែងជាង ២៥០០ គីឡូម៉ែត្រ”។លោក Ignat បន្តថា វាមិនអាចទៅរួចទេក្នុងការគ្របដណ្តប់លើទឹកដីដ៏ធំបែបនេះ ជាមួយនឹងប្រព័ន្ធការពារអាកាស។ 

គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក នឹងក្លាយជាផ្នែកមួយនៃការការពារដែនអាកាស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ