សេអ៊ូល៖ ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីពីររបស់រ៉ុក្កែតបានដំណើរការខុសប្រក្រតី ហើយបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី ដែលមានឈ្មោះថា "Chollima-1" បានបរាជ័យក្នុងការសម្រេចតាមគោលដៅរបស់វា ដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។

ការបាញ់បង្ហោះខាងលើ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី ៦ របស់កូរ៉េខាងជើង និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦។ ផ្កាយរណបនេះត្រូវបានគេសន្មត់ថា ជាផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ដែលប៉ុនប៉ងបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ