រដ្ឋធានីគៀវ៖ ថ្វីបើកម្លាំងទាហានរុស្ស៊ី បានព្យាយាមវាយលុក កាន់តែខ្លាំងក្លាឡើង ដើម្បីកាន់កាប់តំបន់ដុនបាស់ នាភាគខាងកើត ប្រទេសអ៊ុយក្រែន តែមន្រ្ដីក្រុងគៀវ បានអះអាងថា កម្លាំងទាហានមូស្គូ បានទទួលរងនូវការបរាជ័យ នៅក្នុងកាយវាយលុករបស់ពួកគេ។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Republic World នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងងថា ការវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ី បានទទួលបរាជ័យ នៅក្នុងតំបន់ដុនបាស់ (Donbass) នាភាគខាងកើតប្រទេស។
បើតាមមន្រ្ដីរបស់អ៊ុយក្រែន បានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ី មិនអាចទទួលជ័យជម្នះ នៅក្នុងការប៉ុនប៉ង វាយកាន់កាប់ទីតាំងអូឡែកសានឌ្រីវកា (Oleksandrivka) និង បូហូរូឌីចណេ (Bohorodychne) នៅក្នុងតំបន់ដុនបាស់។ RT