អន្តរជាតិ៖ អង្គការសហប្រជាជាតិបាននិយាយថា ភាគីជម្លោះរបស់យេម៉ែនបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តបទឈប់បាញ់ទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន aljazeera នៅថ្ងៃទី ០៣ តុលា ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បានអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការបង្កហេតុ នៅពេលដែលកិច្ចចរចានៅតែបន្ត បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 2 ខែតុលា សម្រាប់ការបន្តកិច្ចព្រមព្រៀងបានផុតកំណត់។
បទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិដំបូងបានចូលជាធរមាននៅក្នុងខែមេសា ហើយបានបង្កើនក្តីសង្ឃឹមសម្រាប់ការផ្អាកយូរជាងនេះក្នុងការប្រយុទ្ធ។
ជម្លោះដ៏បំផ្លិចបំផ្លាញបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 នៅពេលដែលក្រុម Houthis គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមយករដ្ឋធានីសាណា និងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន ហើយបានបង្ខំរដ្ឋាភិបាលឱ្យនិរទេសខ្លួន។
យ៉ាងណាមិញ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត រួមទាំងអារ៉ាប់រួម បានធ្វើអន្តរាគមន៍នៅឆ្នាំ 2015 ដើម្បីព្យាយាមស្ដាររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិឱ្យឡើងកាន់អំណាច។