ប៉េកាំង៖ ចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ពាន់លានដូស ដល់ពិភពលោក និងផ្តល់ជំនួយ១០០លានដុល្លារ ជូនយន្តការ កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន ស៊ីនហួរ
នេះគឺជាការលើកឡើងរបស់ ប្រធានរដ្ឋចិន ស៊ី ជីនភីង សរសេរជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចប្រជុំដំបូងនៃវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដ១៩ នាថ្ងៃព្រហស្បតិ៍ ទី៥ សីហា ២០២១នេះ៕
គួរបញ្ជាក់ថា មកដល់ពេលនេះអ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក មានចំនួន 201,210,883នាក់ អ្នកស្លាប់ចំនួន 4,274,254នាក់ និងចំនួនជាសះស្បើយ 181,174,608នាក់។RT