ប្រធានអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ចំពោះការសម្លាប់អ្នកកាសែត Al Jazeera
អន្តរជាតិ៖ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងតម្លាភាព លើការសម្លាប់អ្នកកាសែត Al Jazeera។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។
លោកស្រី Abu Akleh អាយុ 51 ឆ្នាំ ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាគ្រិស្តសាសនិកម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ ខណៈកងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលកំពុងប្រតិបត្តិការនៅទីក្រុង Jenin ក្នុងតំបន់ West Bank។
ដោយឡែក អ្នកកាសែត Al Jazeera ម្នាក់ទៀត ដែលជាផលិតករ លោក Ali al-Samudi បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលក្នុងនោះអ្នកទាំងពីរពាក់មួកសុវត្ថិភាព និងអាវកាក់ដាក់សញ្ញា "សារព័ត៌មាន"។
យ៉ាងណាមិញ លោក Guterres បានថ្កោលទោសរាល់ការវាយប្រហារ និងការសម្លាប់អ្នកកាសែត ហើយបាននិយាយថា ពួកគេមិនត្រូវក្លាយជាគោលដៅនៃអំពើហិង្សាឡើយ។ ការអំពាវនាវបានធ្វើឡើងសម្រាប់ការស៊ើបអង្កេតឯករាជ្យលើការសម្លាប់អ្នកយកព័ត៌មាន។
គួរបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានជំរុញឱ្យមានការស៊ើបអង្កេត "ឯករាជ្យ" លើការស្លាប់លោកស្រី Abu Akleh ខណៈដែលបេសកជនសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានអំពាវនាវឱ្យមានការ "ស៊ើបអង្កេតដោយតម្លាភាព" ។RT