ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យអាជ្ញាធរនៅថ្ងៃអាទិត្យ វាយតម្លៃឡើងវិញឱ្យបានហ្មត់ចត់នូវសន្តិសុខនៅក្នុងការប្រកួតកីឡាបាល់ទាត់ បន្ទាប់ពីមានការរត់ជាន់គ្នា និងការប៉ះទង្គិចគ្នានៅឯកីឡដ្ឋានក្នុងខេត្ត East Java បានសម្លាប់មនុស្សយ៉ាងហោចណាស់ 174 នាក់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី ០២ តុលា ២០២២។

ការរត់ជាន់គ្នាបានកើតឡើងបន្ទាប់ពីក្រុម Arema FC បានចាញ់ក្រុម Persebaya Surabaya ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតក្នុងផ្ទះកាលពីយប់ថ្ងៃសៅរ៍ ដោយមានអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Widodo បាននិយាយថា រដ្ឋមន្ត្រីកីឡា និងយុវជនរបស់ប្រទេស អគ្គស្នងការនគរបាលជាតិ និងប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ត្រូវបានបញ្ជាឱ្យ "ធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់នៃការប្រកួតបាល់ទាត់ និងនីតិវិធីសន្តិសុខ"។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ