បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយប្រទេសស្រីលង្កាសម្រាប់ប្រាក់កម្ចីចំនួន 2.9 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០២ កញ្ញា ២០២២។

កង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យរយៈពេលជាច្រើនខែ ការដាច់ចរន្តអគ្គិសនី ញាំញីប្រទេសនេះជាខ្លាំង បន្ទាប់ពីវិបត្តិរូបិយប័ណ្ណបរទេសបានធ្វើឱ្យអ្នកនាំចូលមិនអាចទូទាត់ថ្លៃទំនិញសំខាន់ៗបាន។

គួរបញ្ជាក់ផងដែរថា កញ្ចប់នេះកំពុងរង់ចាំការអនុម័តពីគណៈគ្រប់គ្រង និងក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF ក៏ដូចជាម្ចាស់បំណុលរបស់ប្រទេសស្រីលង្កា ដែលរួមមានប្រទេសចិន ឥណ្ឌា និងជប៉ុន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ