បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃច័ន្ទទី២៦ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន៨៧នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៥,៣៧៦ទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៥,៣៧៦ករណីនេះ មានចំនួន ១៤,៣៣៦ករណី ឆ្លងប្រជាជនជាទូទៅ និង១,០៤១នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ក្នុងនោះបានមានអ្នកជាសះស្បើយ៦,៧៨២ករណី៕

ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៤៨៣,៨១៥ករណី នឹងជាសះស្បើយសរុប៣១៤,០៤៩នាក់។ 

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥១២,៦៧៨ករណី ខណៈអ្នកជាសះស្បើយ ៣៤១,៤៧៥នាក់ និងមានអ្នកស្លាប់សរុប ៤,១៤៦នាក់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ