សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២០ កញ្ញា ២០២០ មានការភ្ញាក់ផ្អើលលើបណ្ដាញទំនាក់ទំនងសង្គម ដោយឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្តស្វាយរៀង ។

ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។ 

លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេសកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។

តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ជនសង្ស័យប្រព្រឹត្តអំពីហិង្សាលើកូនស្រីនោះត្រូវបានចាប់ខ្លួនបានហើយ និងកំពុងកសាងសំណរឿងតាមផ្លូវច្បាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ