វ៉ាស៊ីនតោន៖ មន្រីយោធាជាន់ខ្ពស់អាមេរិ បាននិយាយថា នៅឆ្នាំក្រោយនេះ នឹងក្លាយជាឆ្នាំមានសារៈសំខាន់បំផុត ក្នុងការធ្វើទំនើបកម្មយោធាអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងនូវឥរិយាបទគំរាមកំហែងផ្នែកយោធារបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរារាំងការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ រួមទាំងជម្លោះជាមួយការបង្កើនឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SCMP នៅថ្ងៃទី១០ ធ្នូ ២០២២។

ស្របពេលដែលសហរដ្ឋអាមេរិកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រទេសចិននៅតែជា “ការប្រឈមមុខដាក់គ្នា” ខាងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយវានឹងក្លាយជាករណីរាប់ទសវត្សរ៍ខាងមុខ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួនបីសម្រាប់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងនោះនៅឆ្នាំ២០២៧ ជាសហស្សវត្សរ៍នៃការបង្កើត PLA វាគួរតែមានភាពជឿនលឿនក្នុងការធ្វើទំនើបកម្មរបស់ខ្លួន។

ចំណែកនៅឆ្នាំ២០៣៥ វាគួរតែបញ្ចប់កម្មវិធីនោះ ហើយនៅឆ្នាំ២០៤៩ ចិនមានគម្រោងក្លាយជាកងកម្លាំងយោធាលំដាប់ពិភពលោក។ ប្រការនេះបាននាំឱ្យអ្នកវិភាគយោធា និងមន្ត្រីការពារជាតិអាមេរិកសន្មត់ថា លោក ស៊ី អាចនឹងត្រៀមខ្លួនវាយលុកកោះតៃវ៉ាន់នៅដើមឆ្នាំ២០២៧៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ