សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃទី២៣ ធ្នូ ២០២២។

មិនទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗរបស់កូរ៉េខាងជើងអំពីការបាញ់បង្ហោះដែលត្រូវបានគេរាយការណ៍នោះទេ។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនក៏បាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលអាចជាមីស៊ីលផ្លោង។

ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង រួមទាំងការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួនកាលពីខែមុន។

ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើងបីថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះបំបាំងកាយកម្រិតខ្ពស់នៅជិតឧបទ្វីបកូរ៉េសម្រាប់ការហ្វឹកហាត់រួមគ្នាជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង។

យ៉ាងណាមិញ កូរ៉េខាងជើង ជាធម្មតាចាត់ទុកសមយុទ្ធយោធាបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានជាច្រើនខែថា កូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី៧របស់ខ្លួន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ