ម៉ូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ កាលថ្ងៃអាទិត្យសប្តាហ៍ បានថ្លែងថា ប្រទេសរុស្ស៊ីបាននិងកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដូចជាអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ ធ្នូ ២០២២។

ការអះអាងបែបនេះរបស់លោក មេដវេដេវ គឺជាការបន្ទរពីក្រោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោកកំពុងបង្កើនការអភិវឌ្ឍអាវុធប្រភេទថ្មី ដែលក្នុងនោះមានទាំងអាវុធមានល្បឿនលឿនជាងសំឡេង ដែលលោកបាននិយាយថា អាចគេចផុតពី ប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ទាំងអស់។

តាមរយៈបណ្តាញសង្គមតេលេក្រាម លោក មេដវេដេវ បានសង្កត់ធ្ងន់ថា យើងកំពុងបង្កើនការផលិតនូវមធ្យោបាយបំផ្លិចបំផ្លាញដ៏មានឥទ្ធិពលបំផុត រួមទាំងមធ្យោបាយដែលផ្អែកលើគោលការណ៍ថ្មីផងដែរ។ លោក មេដវេដេវ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអំពីអាវុធនេះទេ។

គួរបញ្ជាក់ថា ជាមួយនឹងការដកថយរបស់រុស្ស៊ីក្នុងការវាយលុករបស់ខ្លួន ដើម្បីងាកមកទប់ទល់នឹងលោកខាងលិចដែលគាំទ្រអ៊ុយក្រែននោះ យោធាបានបង្កើនការព្រួយបារម្ភថា រុស្ស៊ីអាចនឹងងាកទៅរកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បសម្រេចបាននូវរបកគំហើញយោធា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ