កងទ័ពជើងទឹកអាមេរិក បង្ហាញពីស្ថានភាពមិនប្រក្រតី និងមិនសុវត្ថិភាពនៃនាវាចម្បាំងចិន នៅជិតកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញពីស្ថានភាពមិនប្រក្រតី និងមិនសុវត្ថិភាពនៅច្រកសមុទ្រតៃវ៉ាន់ នៅដែលនាវាចម្បាំងចិន បានឆ្លងកាត់ពីមុខនាវាពិឃាតអាមេរិកនៅក្នុងចំណុចផ្លូវទឹកដ៏រសើប ដែលជាឧបទ្ទវហេតុដ៏ប្រថុយប្រថានមួយ ស្របពេលទំនាក់ទំនងចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣។
បញ្ហាខាងលើនេះ បានកើតឡើងនៅពេលដែលប្រទេសទាំង ២ បានធ្វើការស្តីបន្ទោសចំពោះការមិនធ្វើកិច្ចចរចាផ្នែកយោធា ដោយមានការខ្វែងគំនិតគ្នារវាងប្រទេសទាំង ២ លើអ្វីៗទាំងអស់ចាប់ពីពាណិជ្ជកម្ម និងតៃវ៉ាន់ រហូតដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយលើកឡើងនូវទិដ្ឋភាពនៃការប្រឈមមុខគ្នានាពេលខាងមុខដែលអាចអូសបន្លាយពីការគ្រប់គ្រង។
យ៉ាងណាមិញ យោធាអាមេរិក បាននិយាយថា នាវាពិឃាត USS Chung-Hoon; និង HSMC Montreal របស់ប្រទេសកាណាដា ដែលជានាវាចម្បាំង កំពុងធ្វើដំណើរការឆ្លងកាត់ទម្លាប់នៃច្រកសមុទ្រ កាលពីថ្ងៃសៅរ៍ នៅពេលដែលនាវាចិន ឆ្លងកាត់ពីមុខនាវាអាមេរិក ដែលចូលមកក្នុងចម្ងាយ ១៣៧ ម៉ែត្រ៕