ធនាគារ ប្រ៊ីដ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារ
ភ្នំពេញ៖ ធនាគារប្រ៊ីដ និងសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក (APDSA) បានសហការគ្នា ចូលរួមលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់ នៃការថែទាំសុខភាពមាត់ធ្មេញ សម្រាប់កុមារនៅក្នុងសហគមន៍សាលាដូង រួមទំាងការពំានាំយកអាហាររូបត្ថម្ភងផ្សេងៗ សម្រាប់គ្រូៗ និងសិក្សារនុសិស្ស កម្មវិធីនេះធ្វើឡើងនៅ កំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខែធ្នូ ឆ្នាំ២០២៣ ។
បើតាមសេចក្ដី ប្រកាសព័ត៌មាន របស់ ធនាគារ ប្រ៊ីដ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណង អប់រំកុមារនៅក្នុងសាលាដូង អំពីការអនុវត្តការថែទាំសុខភាពមាត់ធ្មេញ ការថែរក្សាអនាម័យមាត់ ដើម្បីធានាបាននូវសុខភាពល្អ។ ដោយសារជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យប្រជាជននៅទីនោះយល់កាន់តែច្បាស់ ពីការរក្សាអនាម័យសុខភាពមាត់ធ្មេញឱ្យបានល្អ។ លើសពីនេះ ក្មេងៗនិងទទួលបានការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥគិតថ្លៃពីសមាគម និសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃ ធនាគារ ប្រ៊ីដ បានឱ្យដឹងថា យើងមានសេចក្តីសោមនស្ស យ៉ាងក្រៃលែងក្នុងការសហការ ជាមួយ APDSA ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារនៅក្នុង សហគមន៍ សាលាដូង។ ការផ្តល់ជូននេះគឺជាការធានាបានថាក្មេងៗ ទទួលបានការបង្រៀន និងពិនិត្យមាត់ធ្មេញនៅក្នុងសហគមន៍ដែលកំពុងជួបការខ្វះខាត និងជួយកុមារឱ្យបង្កើតទម្លាប់អនាម័យល្អ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនៅថ្ងៃមុខ ។
លោក អ៊ុក វ៉ាន់ដេ ស្ថាបនិកសាលាដូង បានមានប្រសាសន៍ថា សាលាដូងជាអង្គការក្រៅរាជរដ្ឋាភិបាល ដែល ផ្តល់ការអប់រំដោយឥតគិតថ្លៃ ដល់កុមារក្រីក្រនៅតាមជនបទ លើកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសម្រាប់សិស្សរបស់ខ្លួន ។ នេះគឺជាកត្តិយសមួយសម្រាប់សហគមន៍សាលាដូង ដែល ធនាគាប្រ៊ីដ និង សមាគមនិសិ្សតទន្តសាស្រ្ត ហៅកាត់ថា APDSA បានសហការ និងចូលរួមចំណែកជួយក្នុងសង្គម ជាពិសេស គឺបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយដែល ជាអនាគ ត ទំពាំងស្នងឬស្សីក្នុងប្រទេសកម្ពុជា ។
លោកថា ៖« ខ្ញុំជឿជាក់ថាការបណ្តុះបណ្តាលលើកនេះ នឹងផ្តល់ ឥទ្ធិពលជាវិជ្ជមាន ទៅលើសុខភាព និងសុខុមាលភាពរបស់កុមារនៅក្នុងសហគមន៍យើង» ។
គួរបញ្ជាក់ថា កិច្ចសហការ លើកដំបូង រវាងធនាគារប្រ៊ីដ និង APDSA គឺជាជំហានដ៏សំខាន់ក្នុងការគិតគូដល់សុខុមាលភាព ប្រជាជន តាមរយៈការគិតរួមគ្នា ធ្វើរួមគ្នា ដើម្បីសហគមន៍ និងក្មេងៗនៅក្នុងសហគមន៍។
APDSA គឺជាសមាគមន៍និសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1968 នៅប្រទេសជប៉ុន។ សមាជិករ មានសាលាទន្តសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះ មានប្រទេសសជាមាជិកចំនួន 16 និងបានសហការជាមួយដៃគូ ផ្សេងៗទៅតាមស្ថាប័ណ្ណ សិក្សានានានៅតាមថ្នាក់តំបន់ដម្បីពង្រឹងមុខជំនាញនេះក្នុងផ្នែកទន្តសាស្រ្តជាមួយនឹងការអនុវត្តជាក់ស្តែក ។
ចំណែក ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនិងសុវត្ថិភាព៕