ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាករណីនាំចូលពីរុស្ស៉ី និងឥណ្ឌូនេស៊ី និងព្យាបាលជាសះស្បើយ៣នាក់
4 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ីកាលពីខែកក្កដា។ ទន្ទឹមនឹងមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។