ណៃពីដោ៖ មេធាវីរបស់លោកស្រីបាននិយាយ ថាលោកស្រី អ៊ុងសាន ស៊ូជី និងបុគ្គលិកផ្ទាល់ខ្លួនរបស់លោកស្រីបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់តាំងពីការចាប់ចូលក្នុងមន្ទីរឃុំឃាំងដោយយោធានៅពេលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងករណីជាច្រើន។ នេះបើយោងតាមសារព័ត៌មាន CNA

ការឆ្លងមេរោគ Coronavirus កំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយអាជ្ញាធរបានរាយការណ៍ថាមានករណីជិត ៣ ពាន់ករណីកាលពីថ្ងៃចន្ទដែលកើនឡើងពី ១០០ ករណីក្នុងមួយថ្ងៃនៅដើមខែមិថុនា។ 

យ៉ាងណាមិញ មេដឹកនាំស៊ីវិលដែលត្រូវបានចាប់ខ្លួន លោកស្រី អោងសាន ស៊ូជី បានស្នើអោយប្រជាជនមីយ៉ាន់ម៉ាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។

គួរកត់សម្គាល់ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានពន្យារពេល ដោយសារតែយុទ្ធនាការមិនស្តាប់បង្គាប់ ក្នុងចំណោមបុគ្គលិកពេទ្យ ដែលបង្កឡើងដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ។ 

បន្ថែមលើនេះ ពលរដ្ឋខ្លះក៏កំពុងជៀសវាងពីកម្មវិធីចាក់វ៉ាក់សាំង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាផងដែរ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ