អនុប្រធានសហរដ្ឋអាមេរិក៖ វ៉ាក់សាំង Pfizer ១លានដូសផ្ដល់ជូនវៀតណាម នឹងដឹកមកដល់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ
ហាណូយ៖ អនុប្រធានអាមេរិក លោកស្រី កាម៉ាឡា ហារីស បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្តល់អំណោយដល់ប្រទេសវៀតណាមនូវវ៉ាក់សាំង Pfizer ចំនួនមួយលានបន្ថែមទៀតដែលនឹងចាប់ផ្តើមមកដល់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ។ នេះយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន VN Express៕
លោកស្រី បានបន្ថែមថា « ខ្ញុំដឹងថាប្រជាជនវៀតណាមកំពុងជួបប្រទះនូវពេលវេលាដ៏លំបាកមួយនាពេលឥឡូវនេះជាមួយកូវីដ១៩ »។ យើងក៏ដឹងដែរថានៅដើមដំបូងនៃជំងឺរាតត្បាតវៀតណាមមានចិត្តសប្បុរសក្នុងការជួយដល់សហរដ្ឋអាមេរិកនូវ PPE និងម៉ាស់ជាង ២៥០.០០០ ។ ដូច្នេះយើងបានតបស្នងក្នុងការផ្ដល់ វ៉ាក់សាំង Pfizer ចំនួន១លានដូសនេះ។
គួរបញ្ជាក់ផងដែរថា លោកស្រី ហារីស បានមកដល់ទីក្រុងហាណូយនៅយប់ថ្ងៃអង្គារនេះក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ (ថ្ងៃទី ២៤-២៦ ខែសីហា) តាមការអញ្ជើញរបស់សមភាគីវៀតណាមលោកស្រី Vo Thi Anh Xuan ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់អនុប្រធានាធិបតីអាមេរិក។RT